Assignment Money & Banking ( 1 )



ជំពូក ១
សេចក្តីផ្តើម

១.១    លំនាំនៃការស្រាវជ្រាវ
នៅពេលបច្ចុប្បន្ននាបណ្តាប្រទេសមួយទៅប្រទេសមួយ នៅសកលលោក​មិនថាប្រទេសកំពុងអភិវឌ្ឍន៍នោះទេ   បែបបទនៃការគ្រប់គ្រងសេដ្ឋកិច្ចតែងតែមានការគ្រប់គ្រងខុសៗគ្នាទាំងអស់។ ការគ្រប់គ្រងហិរញ្ញវត្ថុក៏ជាកត្តាមួយដ៏សំខាន់​​​  ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនដែរ។
ចំពោះប្រទេសកម្ពុជាក៏មានការជំហានរីកចំរើនគួរឲ្យកត់សំគាល់ដែរ       នៅលើគ្រប់វិស័យ​ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  និងបានរៀបចំខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងតំបន់ក៏ដូចជាសហគមន៍ប្រទេសជាតិ។ ក៏ដូចជាវិស័យហិរញ្ញវត្ថុផងដែរ ដែលបានរីកចំរើនគួរកត់សំគាល់។បច្ចុប្បន្ននេះកម្ពុជាបានលូតលាស់យ៉ាងច្រើនក្នុងនោះរួមមានការអភិវឌ្ឍន៍របស់ធនាគារដែរ  ធនាគារគឺស្ថិតនៅក្នុងភាពផ្លាស់ប្តូរមួយពីព្រោះរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យមានប្រសិទ្ធភាពសេដ្ឋកិច្ច និងបែងចែកធនធានធម្មជាតិឲ្យបានប្រសើរ ។ អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចជាច្រើនកំពុងតែផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ការប្រកួតប្រជែងបែបប្រព័ន្ធសេដ្ឋកិច្ចបើកចំហរ និងទីផ្សារផែន​ការ។ ធនាគារវិនិយោគិនទាំងនោះទទួលបាននូវប្រសិទ្ធភាព និងដំណើរការទៅតាមផ្លូវច្បាប់។ ច្បាប់ស្តីពីគណនេយ្យសហគ្រាស  វិជ្ជាជីវៈគណនេយ្យ និងសវនកម្មត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្រោមការទទួលខុសត្រូវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមប្រឹក្សាជាតិគណនេយ្យ ត្រូវបានបង្កើតឡើងដើម្បីកំណត់ស្តង់ដាគណនេយ្យ និងសវនកម្ម។       បច្ចុប្បន្នជាសម័យសេរីភាវូបនីយកម្ម      និងការប្រកួតប្រជែង វានាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទទ្រទ្រង់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ       និងធនាគារ។

ដូចនេះចំពោះអាជីវកម្មធនាគារត្រូវមានការត្រួតពិនិត្យបន្ថែមទៀតពីធនាគារជាតិនៃកម្ពុជាដែលជា អាណាព្យាបាលប្រព័ន្ធធនាគារ ក្នុងគោបំណងឲ្យប្រព័ន្ធធនាគារមួយដែលមានសុវត្ថិភាព សម្ថភាព និងប្រសិទ្ធភាព ទាំងនេះជាកត្តាសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ហិរញ្ញវត្ថុនិងធនាគារ ។ ធនាគារដែលគ្មានសុវត្ថិភាពអាចនាំឲ្យមានវិបត្តិហិរញ្ញវត្ថុជាប្រព័ន្ធ ការដួលរលំសេដ្ឋកិច្ច និងការខាតបង់សេដ្ឋកិច្ច។ ទន្ទឹមនិងនេះដែរ ធនាគារជាតិនៃកម្ពុជាក៏ទាមទារឲ្យ ធនាគារពាណិជ្ជទាំងអស់ត្រូវតែបង្កើតសវនកម្មផ្ទៃក្នុង និងចាំបាច់ត្រូវមានសេវាសវនកម្មផ្ទៃក្រៅដែលមានលក្ខណៈឯករាជ្យដើម្បីធ្វើការអះអាងលើរបាយការណ៍ហិរញ្ញវត្ថុដែលទទូលស្គាល់ដោយសារធារណៈជន។
១.២  ចំណោទបញ្ហានៃការស្រាវជា្រវ
ដូចដែលដឹងរួចមកហើយថា ការគ្រប់គ្រងហិរញ្ញវត្ថុ មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដូចនេះទើបបង្កើតឲ្យមានស្ថាប័នហិរញ្ញវត្ថុ ក្នុងការទទួលប្រាក់បញ្ញើរ ប្រាក់កម្ចី ឥណទាន សំរាប់ការធ្វើអាជីវកម្ម ការវិនិយោគ និងការរកស៊ី ។ ក្នុងការកកើតស្ថាប័នហិរញ្ញវត្ថុគេបានសិក្សារួចមកហើយថា ៖​ មូលហេតុអ្វីបានជាត្រូវបង្កើតស្ថាប័នហិរញ្ញវត្ថុ ?      តើស្ថាប័នហិរញ្ញវត្ថុមានសារៈសំខាន់អ្វីខ្លះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ? តើស្ថាប័នហិរញ្ញវត្ថុមានមុខងារ និង តូនាទីអ្វីខ្លះ ?
១.៣  គោលបំណងនៃការស្រាវជ្រាវ
គោលបំណងក្នុងការសិក្សាស្រាវជ្រាវលើនេះ គឺដើម្បីឲ្យយើងស្វែងយល់ និងយល់ដឹងពីស្ថាប័នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ។​ ដើម្បីឲ្យដឹងពីការកកើតនៃធនាគារ យល់ដឹងពីប្រព័ន្ធគ្រប់គ្រងរបស់ធនាគារពាណិជ្ជ និង ការរៀបចំផែនការយុទ្ធសាស្រ្ត​ និងចេះស្វែងយល់អំពីដំណើរការនិងការប្រព្រឹត្តទៅរបស់ធនាគារជាតិ និងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងចរាចរនៅក្នុងប្រទេសកម្ពុជា។អាចឲ្យយល់បន្ថែមនូវប្រវត្តិរបស់ធនាគារ ទស្សនៈវិស័យ​ បេសកកម្មរបស់ធនាគារ រចនាសម្ព័ន្ធរបស់ធនាគារ  ផលិតផល និងសេវាកម្មរបស់ធនាគារ និង របាយការណ៍ហិរញ្ញវត្ថុ​របស់ធនាគារ មួយចំនួននៅកម្ពុជា។

១.៤  ទំហំ និងដែកំណត់នៃការស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវនេះផ្តោតសំខាន់ទៅលើស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា សំរាប់ធនាគារដែលបានយកមកសិក្សា គឺធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការសិក្សាស្រាវជ្រាវនេះ  ​ផ្តោតទៅលើចំនុចមួយចំនួនដូចខាងក្រោម ៖
Ø  ប្រវត្តិរបស់ធនាគារ
Ø  ទស្សនៈវិស័យ បេសកកម្មរបស់ធនាគារ
Ø  រចនាសម្ព័ន្ធរបស់ធនាគារ
Ø  ផលិតផល និង សេវាកម្មរបស់ធនាគារ
Ø  របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
Ø  ចំណុចខ្លាំង និងចំណុចខ្សោយ
១.៥  វិធីសាស្រ្តនៃការស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវទាក់ទងនិងស្ថាប័នហិរញ្ញវត្ថុដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឲ្យយើងត្រូវយល់ដឹងពីធនាគារនៅក្នុងប្រទេសកម្ពុជា ការលើកឡើងយកស្រាវជ្រាវនេះមិនមានការស៊ីជំរៅណាស់ណាទេ គឺគា្រន់តែផ្តោតទៅលើបញ្ហាខ្លះដែលទាក់ទងទៅនិងធនាគារ​ ការស្វែងរកឯកសារមួយចំនួន និងទិន្ន័យមួយចំនួនដែលទាក់ទងនិងធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីយកមកធ្វើការវិភាគនិង ស្វែងយល់ពី ប្រវត្តិរបស់ធនាគារ  ទស្សនៈវិស័យ​ បេសកកម្មរបស់ធនាគារ រចនាសម្ព័ន្ធរបស់ធនាគារ  ផលិតផល និងសេវាកម្មរបស់ធនាគារ និង របាយការណ៍ហិរញ្ញវត្ថុ​របស់ធនាគារ ។
១.៦  រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
                ការសិក្សាស្រាវជ្រាវនេះចែកចេញជា ៥ ជំពូក ៖
·         ជំពូក១ :    សេចក្តីផ្តើម     :   លំនាំនៃការស្រាវជ្រាវ   ចំណោទបញ្ហានៃការស្រាវជ្រាវ    គោលបំណងនៃការស្រាវជ្រាវ   ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ   វិធីសាស្រ្តនៃការស្រាវជ្រាវ


រចនាសម្ព័ន្ធនៃការស្រាវជ្រាវ ។
·         ជំពូក២ :  រំលឹកទ្រឹស្តី  :  និយមន័យ និងទ្រឹស្តីដែលពាក់ព័ន្ធនឹងប្រធានបទ  លើកឡើងពីទ្រឹស្តី ឬទស្សនទានរបស់អ្នកប្រាជ្ញ  ច្បាប់នៃការកកើតស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ  តួនាទីរបស់ធនាគារ  មុខងាររបស់ធនាគារ ។
·         ជំពូក៣ : លទ្ធផលនៃការស្រាវជ្រាវ : ប្រវត្តិរបស់ធនាគារ  ទស្សនៈវិស័យ បេសកកម្មរបស់ធនាគារ  រចនាសម្ព័ន្ធរបស់ធនាគារ  ផលិតផល និង សេវាកម្មរបស់ធនាគារ  របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។
·         ជំពូក៤ : ពិភាក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ : ​ ចំណុចខ្លាំង ចំណុចខ្សោយ ។
·         ជំពូក៥​ : សេចក្តីសន្និដ្ឋាន និងអនុសាសន៍ :  សេចក្តីសន្និដ្ឋាន ការផ្តល់អនុសាសន៍ ។